សង្ខេបព្រឹត្តិការណ៍ U12 ភ្នំពេញក្រោន ចូលរួមពានរង្វាន់ Soong Ching Ling Cup 2019

August 7, 2019 - 11:36 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម១២ឆ្នាំ ភ្នំពេញក្រោន តំណាងឲ្យកម្ពុជាបានចេញដំណើរពីមាតុប្រទេសកាលពីថ្ងៃទី១ ខែ សីហា ដើម្បីទៅចូលរួមពានរង្វាន់ Soong Ching Ling Cup 2019 ដែលមានប្រទេសចំនួន១០ក្នុងតំបន់អាស៊ានចូលរួម និងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន។

នៅទីនោះ U12 ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតចំនួន៤លើក ដោយឈ្នះ ឥណ្ឌូនេស៊ី ៤ទល់១ និងចាញ់ ១ទល់៣ មីយ៉ាន់ម៉ា, ១ទល់២ វៀតណាម និង០ទល់៨ ថៃ។

ស្របពេលយុវជន គួន បញ្ញា ជាកីឡាករតែម្នាក់គត់អាចរកគ្រាប់បាល់សម្រាប់ក្រុមយុវជនអាយុក្រោម១២ឆ្នាំ ភ្នំពេញក្រោន ដោយធ្វើបានដល់ទៅ៥គ្រាប់ម្នាក់ឯង។ ខណៈ U12 ថៃ ជាម្ចាស់ជើងឯកសម្រាប់ឆ្នាំ២០១៩នេះ។

ជាមួយគ្នានេះ ក្រុមយុវជនអាយុក្រោម១២ឆ្នាំ ភ្នំពេញក្រោន នឹងធ្វើដំណើរត្រលប់មកមាតុប្រទេសវិញ ដោយនឹងមកដល់នារាជធានីភ្នំពេញ ថ្ងៃទី ៨ សីហា វេលាម៉ោង ២ៈ៣០នាទីរសៀល៕

មតិយោបល់


អត្ថបទផ្សេងៗ