Dave Maguire ត្រូវបានដំឡើងមកធ្វើជាគ្រូអ្នកចាំទីក្រុមធំ ភ្នំពេញក្រោន

August 6, 2019 - 11:40 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក Dave Maguire ត្រូវបានក្លិបបាល់ទាត់ ភ្នំពេញក្រោន តែងតាំជាគ្រូបង្វឹកអ្នកចាំទីក្រុមធំ ក្រោយចូលរួមជាមួយយើងកាលពីដើមឆ្នាំ២០១៩ ក្នុងការបង្ហាត់ក្រុមយុវជន។

«ក្នុងនាមជាអតីតអ្នកចាំទីអាជីព ខ្ញុំមានបទពិសោធន៍ច្រើនទាំងលេងជាកីឡាករ និងបង្ហាត់។ ខ្ញុំយល់ច្បាស់អំពីវប្បធម៌របស់កម្ពុជា និងវិធីបែបណាដើម្បីជួយអភិវឌ្ឍន៍ដល់អ្នកចាំទី»។ សម្តីរបស់ Dave Maguire ប្រាប់ក្រុមសារព័ត៌មានក្លិប។

Dave បានចូលរួមជាមួយក្លិប ភ្នំពេញក្រោន កាលពីឆ្នាំ២០១៥ ដោយជួយអោយក្រុមឈ្នះពានលីគកំពូលកម្ពុជានៅឆ្នាំនោះតែម្តង និងចាកចេញនៅឆ្នាំ២០១៧។

ការចាកចេញរបស់លោក Luis Fernando Vitorino នាពេលថ្មីៗនេះត្រូវបានក្លិបសម្រេចដំឡើង Dave មកកាន់ការងារនៅក្រុមធំ ក្រោយចូលរួមជាមួយ ភ្នំពេញក្រោន សារជាថ្មីនៅដើមឆ្នាំ២០១៩ ដោយបង្ហាត់ក្នុងក្រុមយុវជនថ្នាល។

ការដំឡើងមកកាន់ក្រុមធំលើកនេះជាឱកាសរបស់លោកធ្វើការសារជាថ្មីជាមួយអ្នកចាំទី សាវែង សំណាង និង គង់ ចាន់វុទ្ធី ដោយរូបលោកជាបុរសម្នាក់ធ្លាប់បង្ហាត់ពួកគេ និងជ្រើសរើសយកមកកាន់ក្រុមធំនាពេលកន្លងមក៕

មតិយោបល់


អត្ថបទផ្សេងៗ