កីឡាករ Darlan Martins ចាកចេញទៅប្រទេសប្រេស៊ីលភ្លាមៗក្រោយរងរបួសស្មាធ្ងន់ធ្ងរ

April 1, 2019 - 4:10 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា កីឡាករ Darlan Martins ដែលជាខ្សែប្រយុទ្ធកណ្តាលរបស់យើងបានចាកចេញទៅប្រទេសប្រេស៊ីលដើម្បីព្យាបាលបញ្ហារបួស ក្រោយរូបគេត្រូវទទួលរងការប៉ះទង្គិចស្មាយ៉ាធ្ងន់ធ្ងរនាពេលកន្លងមក ។

 

សូមជម្រាបជូនថា កីឡាករជនជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ ហើយថ្មីៗនេះរូបគេមានការប៉ះទង្គិចលើស្មា ទើបរូបគេសម្រេចចិត្តទៅធ្វើការព្យាបាលជាបន្ទាន់នៅស្រុកកំណើតរបស់ខ្លួន ។ ជាមួយគ្នានេះដែរ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករ Darlan Martins ឲ្យបានឆាប់ជាពីរបួស និងឆាប់បានត្រលប់មកកាន់ទីលានសារជាថ្មី ។ សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀតក្លឹបសូមរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការជាបន្តបន្ទាប់នាពេលខាងមុខ ៕
សូមអរគុណ!

មតិយោបល់


អត្ថបទផ្សេងៗ