ក្រុមអេលីតអាយុក្រោម១៧ភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ U18 KMH Cup 2020

February 7, 2020 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមអេលីតអាយុក្រោម១៧ភ្នំពេញក្រោន នឹងធ្វើការចូលរួមពានរង្វាន់ U18 KMH Cup 2020 ដោយមានការចូលរួមពីក្រុមចំនួន៨។

ក្រុមទាំងចំនួន៨រួមមាន ភ្នំពេញក្រោន, ISI, អគ្គស្នងការដ្ឋាននគរបាលជាតិ, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, HFCA (Happy Football Cambodia Australia), បឹងកេត និងវិសាខា។

សម្រាប់ការចាប់ឆ្នោត និងរៀបចំការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅការិយាល័យកណ្តាល ISI។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ នៃការប្រកួតពានរង្វាន់ U18 KMH Cup ដោយ ព្រះខ័នរាជស្វាយរៀង និង វិសាខា ជាម្ចាស់ជើងឯកសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩៕

មតិយោបល់


អត្ថបទផ្សេងៗ