ក្រុមនារីភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិនារីកម្ពុជា

August 8, 2019 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមនារីភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិនារីកម្ពុជា នៅថ្ងៃទី ៩ ខែ សីហា វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតមិត្តភាពខាងលើនេះគឺជាការត្រៀមលក្ខណៈរៀងខ្លួនដោយ ក្រុមនារីភ្នំពេញក្រោន នឹងត្រូវចូលរួមពានរង្វាន់ជម្រើសជើងឯកនារី ឆ្នាំ២០១៩ គ្រោងចាប់ផ្តើមនាថ្ងៃទី ១ ខែ កញ្ញា។ ស្របពេលកាលពីថ្ងៃទី ២៨ ខែ កក្កដា កន្លងទៅ ក្រុមនារីភ្នំពេញក្រោន បានធ្វើការប្រកួតមិត្តភាពយកឈ្នះ ក្រុមនារីបឹងកេត ដោយលទ្ធផល១០ទល់០។

ចំណែកក្រុមជម្រើសជាតិនារីកម្ពុជា ក៏នឹងការប្រកួតមិត្តភាពនេះត្រៀមខ្លួនចូលរួមពានរង្វាន់ AFF Women’s Championship 2019 ដែលចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសថៃ៕

មតិយោបល់


អត្ថបទផ្សេងៗ