ក្រុមនារីភ្នំពេញក្រោន បើកឆាកជួប ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០

September 21, 2020 - 12:12 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យោងតាមការចាប់ឆ្នោតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិនាព្រឹកនេះ បានបង្ហាញថាក្រុមនារីភ្នំពេញក្រោន នឹងត្រូវជួប ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា សប្តាហ៍នេះដោយលេងនៅកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង ៣ រសៀល។

គួរបញ្ជាក់ថា ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ មានក្រុមចូលរួមចំនួន ១០ ភ្នំពេញក្រោន, សមាគមកីឡាបាល់ទាត់ ខភម, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តកំពង់ស្ពឹ ណាហ្គាវើលដ៍, ខេត្តកំពង់ធំ, ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង។

ការប្រកួតនឹងត្រូវប្រើប្រាស់រូបមន្តលីគដោយមួយក្រុមលេងចំនួន ៩ ប្រកួតដោយមានក្នុងទឹកដី និងក្រៅដី។ ខណៈក្រុមស្ថិតនៅកំពូលតារាងទាំង ៤ ត្រូវរង់ចាំនៅវគ្គខ្វែង។ លេខ ៤ ជួប លេខ ៣, ក្រុមឈ្នះ(លេខ ៣ រឺលេខ៤) ជួបក្រុមលេខ ២, ស្របពេលក្រុមស្ថិតចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុនឹងត្រូវចាំនៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ៕

មតិយោបល់


អត្ថបទផ្សេងៗ