យុវជនភ្នំពេញក្រោន ស្ថិតនៅពូល A ក្នុងជុំទី២ នៃពានរង្វាន់ U16 Youth League

February 13, 2020 - 11:09 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយឆ្លងកាត់វគ្គជម្រុះជុំទី១ នៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ​ ឆ្នាំ២០១៩( U16 Youth League ) ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ បានស្ថិតនៅពូល A នៅវគ្គជម្រុះទី២នៃពានរង្វាន់ដដែល។

ឡើងមកដល់វគ្គនេះ U16 ភ្នំពេញក្រោន ស្ថិតនៅពូលA ជាមួយ U16 វិសាខា, U16 អាស៉ីអឺរ៉ុបយូណាយធីត និង U16 ក្រសួងការពារជាតិ។

សម្រាប់ការប្រកួតដំបូងនៃជុំទី២នេះ U16 ភ្នំពេញក្រោន នឹងត្រូវបើកឆាកជួប U16 អាស៊ីអឺរ៉ុបយូណាយធីត នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅកីឡដ្ឋាន Smart RSN។

សម្រាប់ក្រុមចំនួន២មានចំណាត់ថ្នាក់ល្អជាងគេនៅក្នុងពូលនីមួយៗ នឹងមានឱកាសឡើងទៅវគ្គជម្រុះបន្តនៃជុំទី៣៕

*កម្មវិធីប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់ U16 Youth League៖

  • ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រកួតជាមួយ U16 អាស៉ីអឺរ៉ុបយូណាយធីត វេលាម៉ោង៨ព្រឹក កីឡដ្ឋាន Smart RSN
  • ថ្ងៃទី​ ១ ខែមិនា ឆ្នាំ២០២០ ប្រកួតជាមួយ U16 ក្រសួងការពារជាតិ វេលាម៉ោង៨ព្រឹក កីឡដ្ឋាន ខ.ភ.ម
  • ថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ ប្រកួតជាមួយ U16 វិសាខា វេលាម៉ោង៧និង៣០នាទីព្រឹក កីឡដ្ឋាន Prince

មតិយោបល់


អត្ថបទផ្សេងៗ