ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមចូលរួមរំលែកមរណទុក្ខចំពោះអតីតគ្រូបង្វឹកយុវជនរបស់យើង

March 5, 2020 - 2:51 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក កៅ គិរី អតីតគ្រូបង្វឹកក្រុមយុវជនក្លឹបបាល់ទាត់ភ្នំពេញក្រោន អំឡុងឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បត្តិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ នេះក្នុងជន្មាយុ ៣៩ឆ្នាំដោយរោគាពាធ។

លោក កៅ គិរី (ខាងស្តាំចុងក្រោយគេ)

យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោក កៅ គិរី។ មរណភាពរបស់លោក គិរី គឺជាការបាត់បង់បុគ្គលមួយរូបដែលពោរពេញដោយសមត្ថភាព ក៏ដូចជាព្រហ្មវិហារធម៌ និងបានរួមចំណែកជាច្រើនក្នុងការបណ្តុះបណ្តាលធនធានកីឡាករទាំងកម្រិតក្លឹបអាជីព និងជម្រើសជាតិកម្ពុជាផងដែរនោះ។ សូមវិញ្ញាណក្ខន្ធរបស់លោកបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

មតិយោបល់


អត្ថបទផ្សេងៗ