ជួន ចាន់ចាវ នឹងសម្រាករយៈពេល២ខែ ដោយសារបញ្ហារបួសទ្រនាប់ឆ្អឹងជង្គង់

July 19, 2019 - 10:42 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ជួន ចាន់ចាវ ខ្សែបម្រើក្លិប ភ្នំពេញក្រោន នឹងត្រូវសម្រាករយៈពេលប្រមាណ២ខែ ដោយសារបញ្ហារបួសទ្រនាប់ឆ្អឹងជង្គង់ (Meniscus) នេះបើយោងតាមការបញ្ជាក់របស់ពេទ្យរបស់ក្លិបផ្ទាល់។

កីឡាករវ័យ២០ឆ្នាំរូបនេះ បានឆ្លងកាត់ការត្រួតពិនិត្យ២ដងនៅប្រទេសវៀតណាម ដោយពុំមានការវះកាត់អ្វីនោះទេ។ របួសទ្រនាប់ឆ្អឺងជង្គង់ បានកើតឡើងអំឡុងពេលហ្វឹកហាត់មុនការប្រកួតជាមួយក្លិប អគ្គិសនីកម្ពុជា កាលពីសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា កន្លងទៅ។

មតិយោបល់


អត្ថបទផ្សេងៗ