សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងអ្នកគ្រូ ឈឺន នីផាជាគ្រូបង្គោលក្រុមនារីអាយុក្រោម១៩ឆ្នាំ

January 30, 2019 - 10:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកគ្រូបង្វឹកក្រុមកីឡាករអាយុក្រោម១៥ភ្នំពេញក្រោន ឈឺន នីផា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទុកចិត្តតែងតាំងជាគ្រូបង្គោលដឹកនាំក្រុមនារីជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់អ្នកគ្រូ ឈឺន នីផា ឲ្យទទួលបានភាពជោគជ័យក្នុងការដឹកនាំក្រុមនារីកម្ពុជា និងសម្រេចបានភារៈកិច្ចនានាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ៕

មតិយោបល់


អត្ថបទផ្សេងៗ