«ឆន្ទៈ​ ទំនុកចិត្ត និងកម្លាំងចិត្ត» ឈ៉ំ សុខហៃ និយាយអំពីហេតុផលជំរុញឲ្យ U18 ភ្នំពេញក្រោន ឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

August 15, 2020 - 12:01 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ​ បានឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ដោយនឹងត្រូវជួប សាលាតម្រង់ទិស ខេត្តក្រចេះ នាថ្ងៃអាទិត្យ វេលាម៉ោង ៨ព្រឹកស្អែកនេះ។

ជាមួយគ្នានោះកូនសោរសំខាន់ក្នុងក្រុមកីឡាករ ឈុំ សុខហៃ រកបាន ៣ គ្រាប់ក្នុងការប្រកួត ៧ លើកកន្លងមកបានផ្តល់នូវបទសម្ភាសន៍ជាមួយក្រុមការងារប្រព័ន្ធផ្សព្វផ្សាយតាមរយៈ ppcfc.com ដោយបានលើកឡើងនៅកម្លាំងចលករសំខាន់មួយចំនួនដូចជា «ឆន្ទៈ ទំនុកចិត្ត និងកម្លាំងចិត្ត» មុនឡើងមកដល់វគ្គនេះ។

«សម្រាប់ក្រុមយេីងដែលអាចឈានមកដល់វគ្គនេះគឺការលេងដោយឆន្ទៈ ទំនុកចិត្ត និងកម្លាំងចិត្ត» សម្តីឈុំ សុខហៃ។

«ខ្ញុំពិតជារីករាយដែលក្រុមពួកយេីងបានឈានទៅដល់វគ្គនេះ បេីទោះបីជាឆ្នាំទីមួយសម្រាប់របស់យើងសម្រាប់ការប្រកួតក្នុងពានរង្វាន់នេះ។ ទោះបីក្រុមគេមកពីតាមបណ្តាខេត្តក៏យេីងមិនអាចមេីលងាយបានដែរ ព្រោះមកដល់វគ្គនេះគឺសុទ្ធតែក្រុមខ្លាំង។ ខណៈការប្រកួតថ្ងៃអាទិត្យនេះពួកយេីងនឹងលេងលេីសពី100%ដេីម្បីមានឱកាសឈានទៅវគ្គផ្ដាច់ព្រ័ត្រ»៕

Image may contain: 2 people, people playing sports, child, outdoor and text

 

មតិយោបល់


អត្ថបទផ្សេងៗ