អ្នកគ្រូ ឈឺន នីផា នឹងដឹកនាំក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ទៅប្រទេសជប៉ុននាយប់នេះ

February 26, 2019 - 11:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ដែលដឹកនាំដោយអ្នកគ្រូ ឈឺន នីផា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននាថ្ងៃនេះវេលាម៉ោង១០យប់ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) ។ តាមរយៈការសម្ភាសន៍កន្លងមកអ្នកគ្រូបង្វឹកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយក្រុមនារីកម្ពុជា ដើម្បីជាចំណែកមួយក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាផ្នែកនារីឲ្យមានភាពរីកចំរើននាពេលអនាគត ។

សូមបញ្ជាក់ថានេះជាលើកទីមួយហើយសម្រាប់អ្នកគ្រូ ឈឺន នីផា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងឲ្យដឹកនាំក្រុមនារីជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ចូលរួមក្នុងកម្មវិធីលក្ខណៈអន្តរជាតិបែបនេះ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់អ្នកគ្រូឲ្យទទួលបានភាពជោគជ័យក្នុងការដឹកនាំក្រុមនារីកម្ពុជា សម្រាប់កម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) ៕

មតិយោបល់


អត្ថបទផ្សេងៗ