សិង្ហក្រហមភ្នំពេញក្រោនបាននាំយកកីឡាករ ឈុំ ភីសា មកចូលរួមជាមួយក្រុមសារជាថ្មី

November 25, 2020 - 1:49 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមណែនាំកីឡាករសម្រាប់រដូវកាលថ្មីខាងមុខគឺកីឡាករ ឈុំ ភីសា ដែលជាអតីតខ្សែការពាររបស់ភ្នំពេញក្រោន ។ ខ្សែការពារដែលមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជារូបនេះបានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្រុមសិង្ហក្រហមនៅឆ្នាំ២០១២ ហើយរូបគេបានបន្តរហូតដល់ឆ្នាំ២០១៧ មុននឹងចាកចេញទៅចូលរួមជាមួយអង្គរថាយហ្គឺរនៅរដូវកាល២០១៨ ដែលគេបានលេងនៅទីនោះរយៈពេល៣រដូវកាល ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាការចូលរួមសារជាថ្មីរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងជួយក្រុមឲ្យទទួលបានជោគជ័យនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ