អ្នកចាំទីវ័យក្មេង ឈិន ឆៃនុត សម្រេចចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរយៈពេល ១ឆ្នាំ

March 7, 2018 - 10:17 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករវ័យក្មេង ឈិន ឆៃនុត របស់ក្លឹបបាល់ទាត់ស្វាយរៀង ។ អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះបានសម្រេចចិត្តចូលរួមជាមួយក្លឹបជាមួយនឹងកិច្ចសន្យារយៈពេល ១ឆ្នាំ និងបានក្លាយជាសមាជិកនៃក្រុមកីឡាករឈុតធំសម្រាប់រដូវកាល២០១៨ នេះផងដែរ​ ។ សូមបញ្ជាក់ដែរថា រូបគេបានចូលរួមហ្វឹកហាត់ក្នុងនាមជាសមាជិកក្រុមថ្នាលយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០១៥​ ថែមទាំងធ្លាប់ជាប់ជាកីឡាករក្រុមឈុតធំរបស់ក្លឹបមួយនេះថែមទៀតផង ។ សម្រាប់ការចូលរួមជាមួយក្លឹបភ្នំពេញក្រោននាពេលនេះរូបគេនឹងពាក់ឯកសណ្ឋានលេខ ៤៣​ ។

មតិយោបល់


អត្ថបទផ្សេងៗ