ឈិន ឆៃនុត៖ ខ្ញុំសប្បាយចិត្តក្នុងការបង្ហាញខ្លួនជាលើកដំបូង បើទោះបីជាមានចំនុចខ្វះខាតមួយចំនួន!

July 12, 2018 - 11:44 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានចូលរួមជាមួយក្រុមភ្នំពេញក្រោនមិនដល់មួយរដូវកាលផង អ្នកចាំទីវ័យក្មេង ឈិន ឆៃនុត ត្រូវបានលោក Sean Sainbury ផ្តល់ទំនុកចិត្តដាក់ឲ្យចូលលេងជាលើកទីមួយក្នុងការប្រកួតជាផ្លូវការនៃពានរង្វាន់សម្តេចហ៊ុន សែន កាលពីម្សិលមិញនេះ ។ កីឡាករវ័យក្មេងរូបនេះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា រូបគេពិតជាមានអារម្មណ៍រំភើបរីករាយណាស់ដែលខ្លួនមានឪកាសក្នុងការបង្ហាញសមត្ថភាព ៩០នាទីពេញជាលើកដំបូងក្នុងពានរង្វាន់សម្តេច ។

ទន្ទឹមនឹងភាពសប្បាយរីករាយនេះកីឡាករវ័យ ២០ឆ្នាំរូបនេះបានមើលឃើញពីចំនុចខ្វះខាតរបស់ខ្លួនមួយចំនួនដូចជារូបគេមានការខ្វះខាតលើបាល់ហោះ និងបាល់ខ្ពស់ ។ បន្ថែមពីនេះទៅទៀតឆៃនុតបានប្តេជ្ញាចិត្តថា៖ «ខ្ញុំនៅតែខំប្រឹងដូចអ្វីដែលខ្ញុំបានធ្វើពីមុនមក រហូតអាចប្រជែងចូលលេងសម្រាប់ការប្រកួតជើងទីពីរ ឬក៏មានវត្តមានលេងក្នុងការប្រកួតបន្ទាប់ទៀតក្នុងពានរង្វាន់នេះ» ៕

មតិយោបល់


អត្ថបទផ្សេងៗ