ឈិន ឆៃនុត នឹងផ្ទេរទៅក្លឹបបាល់ទាត់ក្រសួងការពារជាតិក្នុងលក្ខខណ្ឌខ្ចីជើង

January 23, 2020 - 3:42 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

តាមកិច្ចព្រមព្រៀងគ្នារវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់ក្រសួងការពារជាតិបានសម្រេចធ្វើការខ្ចីអ្នកចាំទីវ័យក្មេង ឈិន ឆៃនុត រយៈពេល១ឆ្នាំ ពោលគឺសម្រាប់រដូវកាលឆ្នាំ២០២០នេះផ្ទាល់តែម្តង ។ គួររំលឹកផងដែរថាអ្នកចាំទីវ័យ២២ឆ្នាំ ឈិន ឆៃនុតបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននារដូវកាលឆ្នាំ២០១៨ ក្រោយផ្ទេរមកពីក្លឹបព្រះខ័នរាជស្វាយរៀង ។

នេះគឺជាឱកាសមួយសម្រាប់ ឆៃនុត ក្នុងការស្វែងរកបទពិសោធន៍ថ្មីមួយ និងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីលេងក្នុងទីលានឲ្យច្រើន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យរូបគេទទួលបានជោគជ័យ!

មតិយោបល់


អត្ថបទផ្សេងៗ