លោកតារបស់កីឡាករ ជា ច័ន្ទដារ៉ា បានទទួលអនិច្ចកម្មកាលពីថ្ងៃទី១ កន្លងទៅនេះ

April 2, 2019 - 7:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកតា ម៉ម ញ៉ ដែលត្រូវជាលោកតារបស់កីឡាករជា ច័ន្ទដារ៉ាបានទទួលអនិច្ចកម្មនៅយប់ថ្ងៃអាទិត្យ ឈានចូលដល់ថ្ងៃទី១ ខែមេសា ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ។ លោកតាម៉ម ញ៉ រស់នៅក្រុមទី៣ ភូមិកម្មករ ឃុំស្វាយប៉ោ ខេត្តបាត់ដំបង មរណភាពរបស់លោកតាគឺជាការបាត់បង់នូវពុក ឪពុកក្មេក និងជីតាមួយរូបដែលពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូន-ចៅ គ្រប់ៗរូប ។

យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន  សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករជា ច័ន្ទដារ៉ា ដែលបានបាត់បង់លោកតាជាទីស្រលាញ់ ។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកតាបានបដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

មតិយោបល់


អត្ថបទផ្សេងៗ