ម្តាយរបស់កីឡាករ ជា ច័ន្ទដារ៉ា បានទទួលអនិច្ចកម្មកាលពីព្រឹកមិញនេះ

July 7, 2019 - 10:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករ ជា ច័ន្ទដារ៉ា ដែលបានបាត់បង់ម្តាយនាថ្ងៃទី៧ ខែកក្កដា នាវេលាម៉ោង៩:៥០នាទី ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ។ មរណភាពរបស់អ្នកមីងគឺជាការបាត់បង់នូវម្តាយមួយរូបដែលពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូនគ្រប់ៗរូប ។

យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន  សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករជា ច័ន្ទដារ៉ា ។ សូមវិញ្ញាណក្ខ័ន្ធរបស់អ្នកមីងបានបដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

មតិយោបល់


អត្ថបទផ្សេងៗ