ជា ចន្ទ័ដារ៉ា អាចត្រូវនៅក្រៅទីលានពី៥ ទៅ៦ខែទៀត ទោះបីជាខ្លួនបានធូរស្រាលបន្តិចហើយក្តី

May 8, 2019 - 9:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បញ្ហារបួសរបស់កីឡាករវ័យក្មេង ជា ចន្ទ័ដារ៉ា កំពុងតែប្រសើរឡើងវិញហើយ ក្រោយពីរូបគេបានទៅធ្វើការវះកាត់នៅប្រទេសវៀតណាមកាលពីខែមីនា ប៉ុន្តែគេត្រូវកាលពេលវេលាបន្ថែមទៀតដើម្បីត្រលប់មកកាន់ទីលានសារជាថ្មី ។ កីឡាករដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះបាននិយាយថា៖​ « របួសរបស់ខ្ញុំវាបានធូរស្រាលបន្តិចហើយ ខ្ញុំអាចដើរដោយមិនប្រើឈើច្រត់បានហើយ ប៉ុន្តែខ្ញុំគិតថាប្រហែលជា៥ ទៅ៦ខែទៀតទើបខ្ញុំអាចវិលចូលទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ » ។

គួររំលឹកផងដែរថា ដារ៉ាមានបញ្ហារបួសធ្ងន់នៅជង្គង់ខាងស្តាំរបស់ខ្លួនក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុមក្នុងពេលហ្វឹកហាត់កាលពីខែមករាកន្លងមកនេះ ហើយរូបគេក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើការវះកាត់ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករជា ចន្ទ័ដារ៉ា ឲ្យឆាប់ជាសះស្បើយ និងបានត្រលប់មកទីលានសារជាថ្មីម្តងទៀត ដើម្បីបន្តជួយមិត្តរួមក្រុម និងក្លឹបឲ្យទទួលបានសម្មិទ្ធិផលថ្មីៗនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ