ជា ចន្ទ័ដារ៉ា វះកាត់ជោគជ័យនៅប្រទេសវៀតណាមនាថ្ងៃនេះ

March 20, 2019 - 12:12 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករវ័យក្មេងជា ចន្ទ័ដារ៉ា ដែលមានបញ្ហារបួសជង្គង់ក្នុងកំឡុងពេលហ្វឹកហាត់នាពេលកន្លងមកជាមួយក្រុម បានវះកាត់ព្យាបាលប្រកបដោយជោគជ័យហើយនៅប្រទេសវៀតណាមនាថ្ងៃនេះ ។ ដារ៉ាមានបញ្ហារបួសធ្ងន់នៅជង្គង់ខាងស្តាំរបស់ខ្លួនក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុមក្នុងពេលហ្វឹកហាត់ ហើយវាជាមូលហេតុធ្វើឲ្យរូបគេអាក់ខានមិនបានចូលរួមលេងជាមួយក្រុមក្នុងការប្រកួតក្នុងលីគកំពូលកម្ពុជា ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករជា ចន្ទ័ដារ៉ា ឲ្យឆាប់ជាសះស្បើយ និងបានត្រលប់មកទីលានសារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីបន្តជួយមិត្តរួមក្រុម និងក្លឹបឲ្យទទួលបានសម្មិទ្ធិផលថ្មីៗនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ