ជា ច័ន្ទដារ៉ា ត្រលប់មកហ្វឹកហាត់ពេញលេញ ក្រោយសម្រាកពីរបួសពេញមួយរដូវកាល

November 26, 2019 - 2:09 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែបម្រើការពារ ជា ច័ន្ទដារ៉ា បានត្រលប់មកធ្វើការហ្វឹកហាត់ពេញលេញកាលពីថ្ងៃទី ២៥ វិច្ឆិកា ២០១៩ ក្នុងអំឡុងពេលត្រៀមសម្រាប់រដូវកាលថ្មី២០២០។

ដារ៉ា វ័យ២០ឆ្នាំ បានរងរបួសធ្ងន់ជង្គង់ខាងស្តាំងកាលពីខែមករាអំឡុងពេលហ្វឹកហាត់ជាមួយក្រុម ខណៈបានធ្វើការវះកាត់យ៉ាងជោគជ័យកាលពីខែមិនា នាពេលប្រទេសវៀតណាម។

 

សរុបទៅកីឡាករមកពីខេត្តបាត់ដំបង និងរួមរស់ជាមួយ ភ្នំពេញក្រោន ចាប់តាំងពីថ្នាលយុវជន បានធ្វើការសម្រាក និងព្យាបាលរបួសពេញរដូវកាល២០១៩។

មតិយោបល់


អត្ថបទផ្សេងៗ