កីឡដ្ឋាន Smart RSN នឹងធ្វើម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់មនុស្សធម៌មួយដ៏ធំនៅចុងសប្តាហ៍នេះ
November 6, 2020 - 1:54 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍
កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌មួយដើម្បីចូលរួមចំណែកក្នុងការប្រមូលធនធានសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។
កម្មវិធីនេះរៀបចំឡើងដោយក្រុមអ្នកដឹកនាំជំនាន់ទី៨ (LP8) ដែលមានឧកញ៉ា ឬទ្ធី សំណាង ជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត ឬ AMT) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាច្រើនរយនាក់ដោយរួមមានទាំងក្រុមនិស្សិត ក្រុមកីឡាករ កីឡាការិនីគ្រប់ឈុត និងក្រុមបាល់ទាត់សហគមន៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនថែមទៀត ដោយការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង ៤.០០ល្ងាចតទៅ៕