អ៊ន ចាន់ប៉ូលីន និងជួន ចាន់ចាវ និយាយអំពីការបន្តកិច្ចសន្យាថ្មី

June 26, 2019 - 10:26 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អ៊ន ចាន់ប៉ូលីន និងជួន ចាន់ចាវ បានសម្រេចអនាគតរបស់ខ្លួនដោយបន្តកិច្ចសន្យាថ្មីរួមរស់ជាមួយក្លិប ភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២២ ។ ស្របពេលខ្សែបម្រើកណ្តាលទាំង២រូបនេះបានបន្តកិច្ចសន្យាថ្មីនេះ ពួកគេក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថានឹងជួយក្លិបឈ្នះជើងឯក ក៏ដូចជាទទួលបានលទ្ធផលល្អនារដូវកាលនេះ និងពេលខាងមុខ ។

អ៊ន ចាន់ប៉ូលីន វ័យ២១ឆ្នាំ បាននិយាយថា៖ « សម្រាប់ការបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលបានរួមរស់ជាមួយក្លិប ភ្នំពេញក្រោន បន្តទៀត និងជួយបន្តទៀត»។

«មូលហេតុគឺខ្ញុំធំធាត់នៅទីនោះ បូករួមការសប្បាយចិត្តរស់នៅក្នុងទីនេះ នេះគឺជាមូលហេតុដែលខ្ញុំចង់នៅបន្តទៀត»។

«សម្រាប់ខ្ញុំនៅតែមានជំនឿចិត្តសម្រាប់ថ្នាក់ដឹកនាំ គ្រូបង្វឹកទាំងអស់ ថាយើងអាចក្លាយជាជើងឯកបាន»។

«សូមអរគុណដល់អ្នកគាំទ្រ ទោះបីយើងនៅស្ថានភាពណាក៏ដោយក៏ពួកគេតែងតែនៅពីក្រោយយើងរហូត។ ជាពិសេសនោះអរគុណដល់ថ្នាក់ដឹកនាំ​ គ្រូបង្វឹក បុគ្គលិក និងមិត្តរួមក្រុម តែងតែងព្យាយាមរួមសហការគ្នា និងធ្វើការកន្លងមក»។

ស្របពេល ជួន​ ចាន់ចាវ វ័យ២០ឆ្នាំ រីករាយក្នុងបន្តរស់នៅជាមួយក្លិបល្អជាងគេនៅកម្ពុជា និងមានអ្នកគាំទ្រដ៏អស្ចារ្យ។

«មានអារម្មណ៍ថាសប្បាយដែលបាននៅក្លិបមួយល្អជាងគេនៅកម្ពុជា ហើយមានអ្នកគាំទ្រដ៏អស្ចារ្យ»។

«ហេតុផលគឺដើម្បីឈ្នះពានជាមួយក្លិប ភ្នំពេញក្រោន និងការចិញ្ចឹមបីបាច់តាំងពីតូច ចឹងយើងត្រូវតែតបស្នងសងគុណវិញ»។

«រដូវកាលនេះយើងរំពឹងថាមានចំណាត់ថ្នាក់ល្អ ប៉ុន្តែក៏មិនហ៊ានរំពឹងខ្ពស់ពេកដែរ»។

«ថ្នាក់ដឹកនាំលើកទឹកចិត្តយើង ជំរុញយើង អោយយើងបន្តលេងជាមួយក្លិបទៀត»។

 

មតិយោបល់


អត្ថបទផ្សេងៗ