ជួន ចាន់ចាវ និងយុវថ្នាលម្នាក់ទៀត ទៅព្យាបាលរបួសនៅវៀតណាម ព្រឹកមិញនេះ

July 4, 2019 - 3:21 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករក្លិប ភ្នំពេញក្រោន ២រូបមាន ជួន ចាន់ចាវ និងយុវជនថ្នាល  ទីន រ៉ូហ្សា បានចេញទៅព្យាបាលរបួសនៅវៀតណាម នាព្រឹកថ្ងៃទី ៤ ខែ កក្កដា នេះ។

ខ្សែបម្រើវ័យ២០ឆ្នាំ ចាន់ចាវ នឹងទៅពិនិត្យជង្គង់ ដែលបានរងរបួសអំឡុងពេលហ្វឹកហាត់មុនការប្រកួតជាមួយក្លិប អគ្គិសនីកម្ពុជា កាលពីសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា កន្លងទៅ។

ចំណែកកីឡាករ រ៉ូហ្សា ស្ថិតនៅក្រុមភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ ដែលរងរបួសក្នុងពានរង្វាន់ KMH U-18 Cup នឹងត្រូវធ្វើការវះកាត់ជង្គង់មានសភាពធ្ងន់ធ្ងរជាលើកទី២នៅវៀតណាម៕

 

មតិយោបល់


អត្ថបទផ្សេងៗ