ចំណាប់អារម្មណ៍របស់អ្នកចាំទីវ័យក្មេង ឈិន ឆៃនុត ទៅលើ Luis Fernando Vitorino

December 24, 2018 - 11:24 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកចាំទីវ័យក្មេងភ្នំពេញក្រោន ឈិន ឆៃនុត បានសម្តែងអារម្មណ៍រីករាយដែលបានហ្វឹកហាត់ជាមួយក្រុមគ្រូថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលនេះ ។

ក្រោយពីបានហ្វឹកហាត់ជាមួយគ្រូអ្នកចាំទី Luis Fernando Vitorino មួយរយៈនេះ ឆៃនុតបានយល់ឃើញថា៖​ « សម្រាប់គ្រូអ្នកចាំទីថ្មីនេះគឺគាត់មានការហ្វឹកហាត់ខ្លាំង ហើយខ្ញុំក៏មានការអភិវឌ្ឍន៍ខ្លួនល្អជាងមុនដែរ ព្រោះ Luis គាត់ព្យាយាមធ្វើតាមអ្វីដែលពួកខ្ញុំចង់បាន ឧទាហរណ៍ដូចជា ខ្ញុំអន់បាល់ខាងលើដូច្នេះ គាត់ផ្តោតខ្លាំងលើលំហាត់ដែលលេងបាល់លើច្រើនចំពោះខ្ញុំផ្ទាល់ » ។

គួរបញ្ជាក់ផងដែរថាអ្នកចាំទីឈិន ឆៃនុតបានផ្ទេរមកលេងជាមួយក្រុមភ្នំពេញក្រោនកាលពីឆ្នាំមុន ហើយរូបគេក៏មានឪកាសក្នុងការបង្ហាញខ្លួនជាមួយក្រុមឈុតធំដែរកាលពីឆ្នាំមុន ។

មតិយោបល់


អត្ថបទផ្សេងៗ