អ៊ុំ វិចិត្រ​ អ៊ន ចាន់ប៉ូលីន និងលឹម ពិសុទ្ធ ស្ថិតក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា

May 24, 2021 - 9:36 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ៣រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិកម្ពុជាសម្រាប់ត្រៀមក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C​ នៅទឹកដីកណ្ដាលប្រទេសបារ៉ែន ។ កីឡាករទាំង៣រូបរបស់ក្រុមសីង្ហក្រហមភ្នំពេញក្រោនរួមមាន៖ អ្នកចាំទី អ៊ុំ វិចិត្រ​ ខ្សែបម្រើ អ៊ន ចាន់ប៉ូលីន និងខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ ។

ក្រុមគោព្រៃកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសបារ៉ែននាថ្ងៃទី២៨ខាងមុខនេះ ហើយពួកគេនឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិចំនួន៣តាមកាលវិភាគកំណត់ដូចខាងក្រោម៖

  • បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
  • អុីរ៉ាក់ v ​កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
  • កម្ពុជា v អុី​​រ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ក្រុមជម្រើសជាតិកម្ពុជាឲ្យទទួលបានជោគជ័យក្នុងភារកិច្ចនាពេលខាងមុខនេះផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ