ប្រាក់ ធីវ៉ា បន្តកុងត្រាជាមួយក្រុមហ៊ុន​ GFA Soriya ដែលជាដៃគូផ្លូវការរបស់ផលិតផល MIZUNO មួយឆ្នាំទៀត

March 5, 2019 - 2:18 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ ប្រាក់ ធីវ៉ា ត្រូវបានលោក Tai Saito ប្រធានក្រុមហ៊ុន​ GFA Soriya ដែលជាដៃគូផ្លូវការរបស់ផលិតផល MIZUNO នៅប្រទេសកម្ពុជា ផ្តល់សេចក្តីទុកចិត្តបន្តកិច្ចសន្យាជាទូតសុច្ឆន្ទ:រយៈពេលមួយឆ្នាំបន្ថែមទៀត ។ លោក Tai Saito បានថ្លែងថា « ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលខ្ញុំបានបន្តកុងត្រាជាមួយកីឡាករដែលឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុមជំរើសជាតិកម្ពុជា ឆ្លងកាត់រយៈពេលមួយឆ្នាំកន្លងមកនេះ ធីវ៉ាបានធ្វើរឿងល្អៗច្រើនក្នុងវិស័យបាល់ទាត់កម្ពុជា ដូច្នេះទើបខ្ញុំសម្រេចចិត្តបន្តកុងត្រាគេមួយឆ្នាំទៀត » ។

គួររំលឹកផងដែរថា ខ្សែបម្រើប្រយុទ្ធប្រាក់ ធីវ៉ាបានក្លាយជាទូតសុច្ឆន្ទ:របស់ក្រុមហ៊ុន GFA Soriya ដែលជាដៃគូផ្លូវការរបស់ផលិតផល MIZUNO នៅប្រទេសកម្ពុជា រយៈពេលមួយឆ្នាំរួចមកហើយ ហើយគេក៏ជាកីឡាករកម្ពុជាតំបូងគេដែលបំពេញតួនាទីនេះជាមួយផលិតផល MIZUNO ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ