ប្រាក់ ធីវ៉ា ក្លាយជាឯកអគ្គរាជទូតផលិតផលកីឡា MIZUNO របស់ជប៉ុន

January 16, 2018 - 1:27 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណ:ដែលក្រុមហ៊ុន ​​MIZUNO បានប្រកាសពីការចុះកិច្ចសន្យាជាមួយកីឡាករ ប្រាក់ ធីវ៉ា ដើម្បីបំពេញតួនាទីជាទូតសុច្ឆន្ទ:របស់ខ្លួននោះ លោក​ Tai Saito ប្រធានក្រុមហ៊ុន​ GFA Soriya ដែលជាដៃគូផ្លូវការរបស់ផលិតផល MIZUNO បានថ្លែងបញ្ជាក់អំពីមូលហេតុសំខាន់ៗដែលនាំឱ្យក្រុមហ៊ុនជប៉ុនមួយនេះសម្រេចជ្រើសរើសយកខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប្រាក់​ ធីវ៉ា ​ដោយរូបគេគឺជាកីឡាករកម្ពុជាដំបូងគេដែលបំពេញតួនាទីមួយនេះ ។

លោក Tai Saito បានថ្លែងថា​ កត្តាសំខាន់គឺក្រុមហ៊ុនត្រូវការកីឡាករឆ្នើមមួយរូបដែលប្រកបដោយសក្តានុពល និងមានភាពលេចធ្លោនៅក្នុងអាជីពរបស់ខ្លួនដូច្នេះ ប្រាក់ ធីវ៉ា គឺជាជម្រើសដ៏ល្អមួយរូបដោយរូបគេមិនត្រឹមតែបានរួមចំណែកក្នុងក្លឹបរបស់ខ្លួននោះទេ ប៉ុន្តែរូបគេក៏ធ្លាប់ចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាថែមទៀតផង​បើទោះបីជាកីឡាករវ័យក្មេងរូបនេះ​ទើបតែបានលេចមុខក្នុងវិស័យបាល់ទាត់ក្នុងស្រុកក៏ដោយ ។ ចំពោះមូលហេតុទី២ នោះគឺ ប្រាក់ ធីវ៉ា មានអត្តចរិតល្អ និងមានការគោរពចំពោះមិត្តរួមក្រុមរបស់ខ្លួនដែលសក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ផលិតផលនេះតែម្តង ៕

មតិយោបល់


អត្ថបទផ្សេងៗ