ប្រាក់ ធីវ៉ា មិនទាន់ស្ងប់ចិត្តក្រោយកម្ពុជាចាញ់ម៉ាឡេស៊ី

September 13, 2018 - 4:38 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ប្រាក់ ធីវ៉ាគឺជាកីឡាករឆ្នើមមួយរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលបានចូលរួមជាមួយក្រុមជម្រើសជាតិកាលពីពេលកន្លងទៅ ក្នុងការប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិច ។ ក្រោយចប់ការប្រកួតកីឡាកររូបនេះបានបង្ហោះសារលើទំព័រទំនាក់ទំនងរបស់ខ្លួន ហាក់ដូចជាមិនស្ងប់ចិត្តក្រោយពីចាញ់ក្រុមម៉ាឡេស៊ីក្នុងដីរបស់ខ្លួន ហើយរូបគេក៏មិនភ្លេចសម្តែងក្តីគោរពរបស់ខ្លួនទៅកាន់អ្នកគាំទ្រកម្ពុជា ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖ « សុំទោសអ្នកទាំងអស់គ្នា ដែលថ្ងៃនេះខ្ញុំធ្វើមិនបានល្អ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អនៅការប្រកួតបន្ទាប់ ។ ខ្ញុំសូមអរគុណសម្រាប់ពុក ម៉ែ បងប្អូនដែលបានចូលរួមទស្សនាការប្រកួតនេះទាំងអស់គ្នា អ្នកទាំងអស់គ្នាគឺជាកម្លាំងដ៏សំខាន់សម្រាប់កីឡាករនៃក្រុមជម្រើសជាតិរបស់យើង » ។

គួរបញ្ជាក់ផងដែរថាការប្រកួតរវាងក្រុមគោព្រៃកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ីត្រូវបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះចាញ់ក្នុងលទ្ធផល ១-៣ ក្រោមការដឹកនាំជាលើកដំបូងរបស់អ្នកចាត់ការក្រុមជម្រើសជាតិថ្មី Keisuke Honda ៕

មតិយោបល់


អត្ថបទផ្សេងៗ