ប្រាក់ ធីវ៉ា បកស្រាយមូលហេតុដែលអវត្តមានជាច្រើនប្រកួតជាមួយក្រុមភ្នំពេញក្រោន

July 17, 2018 - 10:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ប្រាក់ ធីវ៉ា គឺជាកីឡាករមួយរូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលមិនសូវបានបង្ហាញវត្តមានរបស់ខ្លួនលើទីលានច្រើនសម្រាប់រដូវកាលនេះនោះទេ ។ ថ្មីៗនេះកីឡាករវ័យក្មេងរូបនេះបានចេញមកបញ្ជាក់លើបញ្ហានេះថា៖ «រូបខ្ញុំមានបញ្ហារបួសក្នុងរយៈពេលចុងក្រោយនេះ តែឥឡូវនេះបានជាសះប្រហែលជា៨០%ហើយ បញ្ហានេះធ្វើឲ្យទំនុកចិត្តនៃការបញ្ចប់ទីនៅលើទីលានរបស់ខ្ញុំមានការថយចុះ» ។

ជាចុងក្រោយកីឡាករធីវ៉ាបានប្តេជ្ញាចិត្តថា៖ «ខ្ញុំខំប្រឹងព្យាយាមខ្លួនឯងដើម្បីធ្វើការហ្វឹកហាត់បន្ថែមទៀត ឲ្យខ្លាំងជាមុន ពោលគឺដើម្បីជួយក្រុមដើម្បីឲ្យទទួលបានភាពជោយជ័យ» ។ គួរបញ្ជាក់ផងដែរថាការប្រកួតជាមួយក្រុមអគ្គិសនីក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចហ៊ុន សែន កាលពីសប្តាហ៍មុននោះ កីឡាករប្រាក់ ធីវ៉ាបានបង្ហាញវត្តមានលើទីលានពេញ៩០នាទីតែម្តង ៕

មតិយោបល់


អត្ថបទផ្សេងៗ