ព័ត៌មានលម្អិតស្តីពីបញ្ហារបួសរបស់កីឡាករ កុក បូរីស

January 15, 2020 - 12:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ថ្វីត្បិតការប្រកួតយប់មិញនេះគឺជាការប្រកួតពានរង្វាន់ពានរង្វាន់ត្រៀមសម្រាប់ការប្រកួតរដូវកាលថ្មីក៏ពិតមែន ប៉ុន្តែយើងឃើញថាវាជាការប្រកួតមួយដែលមានភាពទាក់ទាញទៅដល់ក្រុមកីឡាករទាំងសងខាងគឺភ្នំពេញក្រោន និង Kedah FA ហើយអ្នកគាំទ្រក៏រីករាយជាមួយនឹងការប្រកួតដូចគ្នានោះដែរ ។ ដោយឡែកយើងឃើញថានៅវគ្គទី២កីឡាករ កុក បូរីស របស់ក្រុមភ្នំពេញក្រោនមានការប៉ះទង្គិចគ្នាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ ដោយធ្វើឲ្យបុរីសមានបញ្ហារបួសធ្ងន់លើស្នងជើងរបស់ខ្លួនដោយប៉ះពាល់ដល់សរសៃ និងហើមឆ្អឹង ហើយត្រូវបញ្ជូនរូបគេទៅមន្ទីពេទ្យភ្លាមៗតែម្តង ។

បើតាមបទសម្ភាសន៍ខ្លីមួយជាមួយខ្សែការពាររូបនេះបាននិយាយថា៖ « មកដល់ពេលនេះខ្ញុំមិនទាន់ដើរបាននៅឡើយទេ ប៉ុន្តែរបួសខ្ញុំនេះមិនឈានដល់ការវះកាត់អ្វីនោះទេ ខ្ញុំមិនទាន់ដឹងថាពេលណាខ្ញុំអាចចូលលេងក្នុងទីលានវិញនោះទេ ដោយអ្វីៗវាអាស្រ័យទៅលើការឈឺចាប់របស់ខ្ញុំ » ។

យ៉ាងណាក៏ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់ខ្សែការពារកុក បូរីសឲ្យឆាប់ជាសះស្បើយដើម្បីបានចូលរួមជាមួយមិត្តរួមក្រុមត្រៀមប្រកួតក្នុងលីគកំពូលកម្ពុជាដែលនឹងកាន់តែខិតជិនមកដល់នាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ