ផាន បរមី សម្តែងអារម្មណ៍រីករាយដែលក្រុមបានឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់នារីឆ្នាំ២០១៩

December 16, 2019 - 11:01 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាការិនីនៃក្រុមបាល់ទាត់នារីភ្នំពេញក្រោន ផាន បរមី បានបង្ហាញចំណាប់អារម្មណ៍រីករាយដែលក្រុមរបស់ខ្លួនបានឡើងទៅលេងនៅវគ្គបន្តនៃពានរង្វាន់ជម្រើសជើងឯកនារីឆ្នាំ២០១៩នេះ ។ បរមីបាននិយាយថា៖​ « ក្រោយការរងចាំយ៉ាងយូរក្នុងការប្រកួតនៃពានរង្វន់នេះ ពួកយើងក្នុងក្រុមពិតជាមានអារម្មណ៍រីករាយក្នុងការបង្ហាញសមត្ថភាពជាមួយក្រុមដទៃទៀតណាស់ ។ ក្រុមរបស់យើងបានរៀបចំធ្វើការហ្វឹកហាត់យ៉ាងល្អសម្រាប់ការប្រកួតនេះ យើងបានធ្វើការប្រឹងប្រែងហ្វឹកហាត់ខ្លាំងតាំងពីពេលដែលគេពន្យារពេលលីគនារីនេះមក ហើយខ្ញុំសង្ឃឹមថាយើងនឹងទទួលបានលទ្ធផលល្អ » ។

កីឡាការិនីរូបនេះបានបន្ថែមថា៖​ « អ្វីដែលក្រុមយើងត្រូវអភិវឌ្ឍន៍បន្ថែមទៀតនោះគឺ ទម្រង់លេងរបស់យើងដែលយើងចង់បានអ្វីដែលប្លែកជាងឆ្នាំមុនៗ ការហ្វឹកហាត់ឲ្យបានសមរម្យ និងការធ្វើការងារជាក្រុមលើទីលាន » ។ គួររំលឹកផងដែរថា ឆ្លងកាត់ការប្រកួតចំនួន៣លើកកន្លងមកនេះក្រុមនារីភ្នំពេញក្រោនប្រកួតឈ្នះក្រុមនារីខេត្តបន្ទាយមានជ័យជាមួយលទ្ធផល ១២-១ ប្រកួតចាញ់ក្រុមនារីខេត្តកំពង់ស្ពឺ ១-០ និងប្រកួតឈ្នះក្រុមនារីខេត្តកណ្តាល ៧-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ