សឿត បារាំង អាចនឹងមិនបានចូលលេងជាមួយភ្នំពេញក្រោនរយៈពេលខ្លី

July 18, 2018 - 10:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករខ្សែការពារឆ្នើមខាងឆ្វេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន សឿត បារាំង អាចនឹងអវត្តមានមិនបានចូលលេងជាមួយក្រុមក្នុងរយៈពេលខ្លី ដោយសារតែរូបគេមានបញ្ហារបួសជង្គង់ក្រោយពីការប៉ះទង្គិចគ្នាក្នុងជំនួបជាមួយក្រុមវិសាខាកាលពីសប្តាហ៍មុន ។ តាមការបញ្ជាក់របស់កីឡាករវ័យក្មេងរូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ក្រុមវិសាខាចំជង្គង់ ដូច្នេះខ្ញុំអាចនឹងអាក់ខានមិនបានចូលលេងសម្រាប់ការប្រកួតមួយចំនួននាពេលខាងមុខ តែខ្ញុំគិតថាមិនយូរទេខ្ញុំនឹងវិលត្រលប់មកវិញ ព្រោះខ្ញុំនឹងសម្រាកព្យាបាលខ្លួនឲ្យបានល្អ ហើយមួយទៀតនោះគឺខ្ញុំនឹងជំនះភាពឈឺចាប់ទាំងនេះ» ។

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតជាមួយក្រុមវិសាខាកាលពីសប្តាហ៍មុននោះបារាំងត្រូវបានដូរចេញជំនួសដោយកីឡាករគីម ឆាយ៉ា តាំងពីវគ្គទីមួយពោលគឺនៅនាទី១៥ ៕

មតិយោបល់