សឿត បារាំង៖ « ខ្ញុំនឹងលេងឲ្យលើសពី១០០%សម្រាប់ការប្រកួតនៅប្រទេសថៃស្អែកនេះ! »

January 18, 2019 - 12:57 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារឆ្នើមសឿត បារាំង ដែលបានរួមដំណើរជាមួយក្រុមទៅបំពេញបេសកម្មនៅប្រទេសថៃ ក្នុងពានរង្វាន់ Leo Pre-Season Cup 2019 បានសន្យាថាខ្លួននឹងបង្កើនសមត្ថភាពកាន់តែខ្លាំងទ្វេរដងនៅពេលដែលប៉ះជាមួយក្រុម Nakhonratchasima FC ស្អែកនេះ ។

បារាំងបាននិយាយថា៖​ « វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំនិងមិត្តរួមក្រុមទាំងអស់ដើម្បីបង្ហាញសមត្ថភាពនៅក្រៅប្រទេស ហើយខ្ញុំនឹងលេងឲ្យលើសពី ១០០%ទៅទៀត ព្រោះខ្ញុំ និងមិត្តរួមក្រុមចាត់ទុកពានមួយនេះជាពានដែលសំខាន់ ហើយមានក្រុមធំៗចូលរួម និងមួយវិញទៀតនោះគឺខ្ញុំចង់បង្ហាញឲ្យបរទេសដឹងថាក្លឹបកម្ពុជាក៏ខ្លាំងដែរ » ។

សូមបញ្ជាក់ថាក្រុមភ្នំពេញក្រោននឹងធ្វើការប្រកួតជាមួយក្រុម Nakhonratchasima FC នាវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន 80th Birthday ខេត្ត  Nakhon Ratchasima នៃប្រទេសថៃ ៕

មតិយោបល់


អត្ថបទផ្សេងៗ