សឿត បារាំង៖ «សាមគ្គីភាពក្នុងក្រុម និងការគាំទ្ររបស់អ្នកគ្រប់គ្នាគឺជាកម្លាំងចិត្តសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ!»

May 25, 2018 - 11:08 AM | អត្ថបទដោយ៖ មករា

ខ្សែការពារ សឿត បារាំង ​របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតនៅថ្ងៃអាទិត្យនេះថា រូបគេមានជំនឿចិត្តថា មិត្តរួមក្រុមទាំងអស់នឹងធ្វើបានល្អក្នុងការប្រកួតនេះ ជាពិសេសនឹងអាចដណ្តើមបាន ៣ពិន្ទុបន្ថែមទៀតសម្រាប់ជាចំណងដៃដល់អ្នកគាំទ្រទាំងអស់ ។

កីឡាករវ័យក្មេងមានប្រភពមកពីខេត្តសៀមរាបនេះបានបន្ថែមថា៖ «ខ្ញុំគិតថា AEU ជាក្រុមមួយដែលល្អមិនអាចមើលស្រាលបានទេ តែយ៉ាងណាក៏ដោយ៣ពិន្ទុសម្រាប់ថ្ងៃអាទិត្យគឺពួកយើងពិតជាស្រេកឃ្លានខ្លាំងណាស់ហើយ ប្តេជ្ញាថានឹងយក៣ពិន្ទុជូនក្រុម និងអ្នកគាំទ្រឱ្យបាន! ខ្ញុំ ក៏សូមសំណូមពរដល់អ្នកគាំទ្រសូមមកចូលរួមលើកទឹកចិត្តឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តសម្រាប់ពួកយើង ជាពិសេសក៏ជាការរួមចំណែកសម្រាប់វិស័យកីឡាបាល់ទាត់ជាតិយើងផងដែរ» ។

សូមបញ្ជាក់ថា ក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីស្វាគមន៍ក្រុមភ្ញៀវអាសុីអឺរ៉ុបយូណាយធីត នាវេលាម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ទី២៧ ខែឧសភា ខាងមុខដើម្បីប្រជែងយក ៣ពិន្ទុបន្ថែមទៀតក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ខណៈដែលភ្នំពេញក្រោនកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៃតារាងពិន្ទុដោយមាន ១០ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៦ប្រកួតរួចមក ៕

មតិយោបល់


អត្ថបទផ្សេងៗ