សឿត បារាំង ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្រោយអវត្តមានជាច្រើនសប្តាហ៍

September 7, 2018 - 12:10 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីកីឡាករខ្សែការពារឆ្វេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន សឿត បារាំង រងរបួសជង្គង់ដែលតម្រូវឲ្យរូបគេអវត្តមានជាច្រើនសប្តាហ៍ក្នុងការប្រកួតជាមួយក្រុមរួចមក ឥឡូវនេះរូបគេបានវិលត្រលប់មកចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ ។

បារាំងបានបញ្ជាក់ប្រាប់ថា៖ « ឥឡូវនេះខ្ញុំបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំគិតថាវាមិនទាន់ជា ១០០ភាគរយនោះទេ ព្រោះខ្ញុំនៅមានការឈឺចាប់បន្តិចបន្តួចនៅបរិវេណជង្គង់នោះ » ។

សូមបញ្ជាក់ថា កីឡាករសឿត បារាំងត្រូវបានអវត្តមានលើទីលានជាច្រើនសប្តាហ៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមព្រះវិសាខាក្នុងពានរង្វាន់លីគកំពូលកម្ពុជានាពេលកន្លងមក ៕

មតិយោបល់


អត្ថបទផ្សេងៗ