ប្រវត្តិរូបរបស់កូនខ្មែរ-បារាំងទាំងពីររូបដែលចូលរួមជាមួយក្រុមភ្នំពេញក្រោន

February 23, 2019 - 9:13 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានមោទកភាពសូមណែនាំកីឡាករចំណូលថ្មីពីររូបដែលជាកូនខ្មែរ-បារាំងគឺកីឡាករ Thomas Sam Sochenn និងកីឡាករ Pich Owen ។

Thomas Sam Sochenn មានវ័យ២៥ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើកណ្តាល បានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំង ជាមួយក្រុម Olympique Marseille រយៈពេល៣ឆ្នាំ (២០១០-២០១៤) ហើយបានបន្តលេងនៅក្លឹប Marignane Gignac F.C. លីគទីបីប្រទេសបារាំងរយៈពេល២ឆ្នាំ (២០១៦-២០១៨) ។

ចំនែកឯ Pich Owen មានវ័យទើបតែ២០ឆ្នាំ ហើយក៏លេងក្នុងតំបន់កណ្តាលដូចគ្នា រូបគេបានចាប់ផ្តើមលេងបាល់ក្នុងក្រុមថ្នាលរបស់ក្រុម AS Muret នៅឆ្នាំ២០០៩-២០១៥ ហើយបានបន្តទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ២០១៥-២០១៧ និងនៅឆ្នាំ២០១៨ រូបគេបានចូលរួមលេងជាមួយក្លឹប AS Lavernose ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់អ្នកទាំងពីរឲ្យទទួលបានជោគជ័យក្នុងការចូលរួមជាមួយក្លឹប ហើយយើងសង្ឃឹមថារូបគេទាំងពីរអ្នកជាកម្លាំងសំខាន់ក្នុងការចូលរួមជាមួយមិត្តរួមក្រុមសម្រាប់រដូវកាល២០១៩នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ