ប្រវត្តិខ្លះៗរបស់អ្នកចាំទីវ័យក្មេងភ្នំពេញក្រោន Leonardo Oliveira Tavares

December 5, 2018 - 6:22 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកចាំទីវ័យក្មេងជនជាតិប្រេស៊ីលដែលទើបតែចុះកុងត្រាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺកីឡាករ Leonardo Oliveira Tavares កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៦ ។ រូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសប្រេស៊ីលជាមួយក្លឹប Flamengo នៅឆ្នាំ២០០៩ ក្លឹប Botafogo ឆ្នាំ២០១០ ក្លឹប Porto -SC ឆ្នាំ ២០១៦ ហើយក៏បន្តទៅលេងនៅក្លឹប Queimados នាឆ្នាំ២០១៧ និងលេងនៅក្លឹប Bacabal ឆ្នាំ២០១៨ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសង្ឃឹមថា វត្តមានរបស់អ្នកចាំទីវ័យរូបនេះនឹងអាចជួយក្រុម ក៏ដូចជារួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លឹបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ ។

មតិយោបល់


អត្ថបទផ្សេងៗ