កីឡាករជនជាតិជប៉ុន Atsushi Shirota ក្លាយជាសមាជិកថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

January 25, 2018 - 1:10 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកុងត្រាជាមួយខ្សែការពារសញ្ជាតិជប៉ុន Atsushi Shirota ដើម្បីពង្រឹងតំបន់ការពារ ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះកើតនៅថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ១៩៩១ នាទីក្រុង Nagano ប្រទេសជប៉ុន ។ សូមបញ្ជាក់ថា Atsushi Shirota មានបទពិសោធធ្លាប់លេងនៅក្លឹបមួយចំនួនដូចជា៖ ក្លឹប Albirex Niigata Singapore (ប្រទេសសិង្ហបុរី) នាឆ្នាំ២០១៦, និង ក្លឹប V-VAREN Nagasaki ក្នុងក្របខណ្ឌ (Japan league division 2) នារដូវកាល២០១៤-២០១៥ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់កីឡាកររូបនេះនឹងអាចជួយឲ្យរបងការពាររបស់យើងកាន់តែរឹងមាំ ក៏ដូចជារួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លឹបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ ។

មតិយោបល់