សប្តាហ៍ទី២ ក្រុមបាល់ទាត់ភ្នំពេញក្រោន ជួបជាមួយក្រុមខ្លាំងក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

March 10, 2018 - 1:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងព្រឹត្តិការណ៍នៃលីគកំពូលកម្ពុជា នាសប្តាហ៍ទី២ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្រុមបាល់ទាត់ភ្នំពេញក្រោនបានធ្វើការប្រកួតជាមួយក្រុមបាល់ទាត់ក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ នេះជាការប្រកួតក្រៅដីលើកទី១ របស់ក្រុមបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ ហើយជាលទ្ធផលគឺក្រុមរបស់យើងបានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-០ ។ ក្រោមការប្រកួតដ៏តឹងតែងរវាងក្រុមទាំងពីរ យើងសង្កេតឃើញថា ក្រុមបាល់ទាត់ភ្នំពេញក្រោនព្យាយាមដាក់សម្ពាធខ្លាំង លើក្រុមម្ចាស់ផ្ទះចាប់ពីវគ្គទី១ រហូតដល់នាទីទី 59 ទើបកីឡាករអ៊ិន សូដាវីដ ទាត់បញ្ចូលទីបានមួយគ្រាប់ ក្រោមការបញ្ជូនដ៏ល្អរបស់កីឡាករ Sunny ។ បន្តរហូតដល់នាទីទី ៩០ បូក៣ កីឡាករ Sunny បានទាត់ចូលគ្រាប់ទីពីរ ធ្វើឲ្យក្រុមទទួលបាន៣ពិន្ទុ ឈរលេខ៣ លើតារាងនៃលីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ