ការប្រកួតរបស់ក្រុមយុវជនភ្នំពេញក្រោន ក្នុងពានរង្វាន់ U16 និង U18 Youth League បានត្រលប់មកវិញ

June 22, 2020 - 6:36 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចេញនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថារាល់ការប្រកួតរបស់ពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ(U16 និង U18 Youth League) ត្រូវបានអនុញ្ញាតឲ្យមានការប្រកួតឡើងវិញ ដោយមិនឲ្យមានអ្នកទស្សនា។

ក្រោយការផ្អាកចាប់តាំងពីថ្ងៃទី ​១៨ ខែមិនា សម្រាប់កម្មវិធីប្រកួតថ្មីរបស់ ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ប្រកួតជាមួយ វិសាខា អាយុក្រោម១៨ឆ្នាំ នៅលើកីឡដ្ឋាន Smart RSN និងថ្ងៃទី​ ២៦ ខែកក្កដា ប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ អាយុក្រោម១៨ឆ្នាំ នៅលើកីឡដ្ឋាន KMH Park។

ខណៈក្រុមភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ នឹងត្រូវរង់ចាំការចាប់ឆ្នោតសម្រាប់ជុំទី៣ នៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ កក្កដា៕

Image may contain: 2 people, people playing sports, child and outdoor

មតិយោបល់