គ្រប់ការប្រកួតរបស់ U16 និង U18 ភ្នំពេញក្រោន ត្រូវបានផ្អាក

March 18, 2020 - 7:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រូវធ្វើការផ្អាកពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ( U16 និង U18 Youth League) រហូតដល់មានការជូនដំណឹងសារជាថ្មី។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយមានការផ្ទុះជំងឺរាតត្បាតសកលវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ខណៈការប្រកួតរបស់ U18 ភ្នំពេញក្រោន​ ជាមួយ U18 វិសាខា ធ្វើឡើងនៅថ្ងៃទី ២២ ខែមិនា និងថ្ងៃទី ៥ ខែ មេសា ជាមួយ ISI ដង្កោសែនជ័យ ត្រូវបានផ្អាកទាំងអស់។

ស្របពេលការចាប់ឆ្នោតបែងចែកពូលរបស់ U16 ភ្នំពេញក្រោន នៅជុំទី៣ នៃពានរង្វាន់ U16 Youth League ក៏នឹងធ្វើការផ្អាកផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ