ព័ត៌មានលម្អិតពីក្រុមយុវជនភ្នំពេញក្រោន ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ

November 1, 2020 - 10:14 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវចូលរួមការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជន រដូវកាល ២០២០ និង ២០២១ រឺពានរង្វាន់ U15 និង U18 Championship 2020-21។

ក្រោយឆ្លងកាត់ការចាប់ពូលនាពេលកន្លងមកជាលទ្ធផល U18 ភ្នំពេញក្រោន ស្ថិតនៅក្នុងពូល B ជាមួយ បឹងកេត, អាសុីអឺរ៉ុបយូណាយធីត, សមាគមកងយោធពលខេមរភូមិន្ទ និងសាលាតម្រង់ទិស អភិវឌ្ឍន៍ខាងជើង។ ស្របពេលការប្រកួតបើកឆាកនឹងត្រូវជួប អាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី ៨ វិច្ឆិកា នៅលើកីឡដ្ឋាន AEU Sport Park។

ចំណែករូបមន្តវិញក្រុមមានចំណាត់ថ្នាក់ល្អចំនូន ២ក្នុងពូលនីមួយៗមានសិទ្ធឡើងទៅវគ្គបន្តជម្រុះ ១៦ ចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១។

Image may contain: 9 people, people playing sports, grass and outdoor

ចំណែក U15 ភ្នំពេញក្រោន ស្ថិតនៅពូល A ជាមួយ ព្រះខ័នរាជស្វាយរៀង, បឹងកេត, សាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំង និង សមាគមកងយោធពលខេមរភូមិន្ទ។

ការប្រកួតបើកឆាកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៣ ធ្នូ ដោយជួប ព្រះខ័នរាជស្វាយរៀង នៅលើកីឡដ្ឋាន AEU Sport Park។

សម្រាប់រូបមន្តក្រុមចំណាត់ថ្នាក់ល្អ ២ក្នុងពូលនីមួយនឹងមានឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោម ដោយធ្វើការប្រកួតផ្លាស់ប្តូរទឹកដីចំនួន ២ជើងរហូតដល់ឈានដល់វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅលើទឹកដីកណ្តាល នាថ្ងៃទី ២ ឧសភា​ ឆ្នាំ២០២១។

សូមបញ្ជាក់ថា រាល់ការប្រកួតទាំងអស់នឹងធ្វើឡើងវេលាម៉ោង ៨ព្រឹក៕

Image may contain: 9 people, outdoor

មតិយោបល់