ភ្នំពេញក្រោន បន្ថែមសមាជិកថ្មីដែលធ្លាប់លេងក្នុងក្រុម U14 ជម្រើសជាតិបារាំង

January 30, 2018 - 1:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ Alexandre You បានសម្រេចចិត្តចុះកិច្ចសន្យារួមរស់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន រយៈពេលមួយឆ្នាំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។ សូមជម្រាបថា អ្នកចាំទីរូបនេះកើតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៤ នៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែបានធ្វើដំណើរទៅរស់នៅប្រទេសបារាំងតាំងតែពីអាយុ ១ឆ្នាំមកម្ល៉េះ ។ ជាងនេះទៅទៀត យុវជន Alexandre You ក៏ធ្លាប់ជាសមាជិកក្រុម U14 ជម្រើសជាតិបារាំង និងធ្លាប់បង្ហាញខ្លួនបានចំនួន ៤លើកផងដែរ ។ នៅក្នុងវ័យកុមារនាទឹកដីមហាអំណាចអឺរ៉ុបនេះ Alexandre You បានចូលហ្វឹកហាត់បាល់ទាត់ជាមួយក្រុម Toulouse Football Club និងបានចូលរួមជាមួយក្លឹបនេះតាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០ ។ ក្នុងវ័យ ១៨ឆ្នាំ រូបគេបានផ្ទេរទៅលេងនៅក្លឹប US Colomiers FC ដែលជាសមាជិកលីគទី៤ របស់បារាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ មុននឹងប្តូរទៅលេងនៅក្លឹប Toulouse Fontaines FC (សមាជិកលីគទី៤បារាំង) ក្នុងរយៈពេល ១ឆ្នាំ (ឆ្នាំ២០១៣) ។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះគឺ កីឡាកររូបនេះអាចនិយាយបាន ៤ភាសាគឺខ្មែរ, ថៃ, បារាំង និង អេស្ប៉ាញ ។

មតិយោបល់


អត្ថបទផ្សេងៗ