AFF Women: កម្ពុជា ផ្តួល ទីម័រ ១២-០ ខណៈកីឡាការិនី គឹមហុង រកបាន ៦គ្រាប់ ចំណែក ជាវៃ រកបាន hat-trick  

June 30, 2018 - 8:58 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតជាមួយនឹងលទ្ធផល ១២-០ ក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍ AFF Women’s Championship 2018 ខណៈដែលក្រុមកម្ពុជាបាននាំមុខគូប្រជែងមុនក្នុងវគ្គទី១ ដល់ទៅ ៧គ្រាប់។ ជាមួយគ្នានេះ ប្រធានក្រុមគឺកីឡាករ ហួត គឹមហុង ទាត់បញ្ចូលទីបាន ៦គ្រាប់តែម្នាក់ឯង ចំណែកឯកីឡាការិនី បាន ជាវៃ រកបាន ៣គ្រាប់ផងដែរ ខណៈដែល ៣គ្រាប់ទៀតរកបានដោយមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាការិនី ភឿន គន្ធា, ណន មីនា  និង ឆាយ ស្រីលាភ​ ៕

មតិយោបល់


អត្ថបទផ្សេងៗ