ភ្នំ​ពេញក្រោន ក្រុមនារី ក្រុមយុវជនថ្នាល និងសាលាបាល់ទាត់នឹងចាប់ផ្តើមសកម្មភាពឡើងវិញនាថ្ងៃច័ន្ទនេះ

November 21, 2020 - 2:43 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចឲ្យមានសកម្មភាពឡើងវិញក្នុងការហ្វឹកហាត់សម្រាប់ក្រុមនារី ក្រុមយុវជនថ្នាលគ្រប់កម្រិតអាយុ និងសាលាបាល់ទាត់ បន្ទាប់ពីបានផ្អាករាល់ការប្រមូលផ្តុំ និងហ្វឹកហាត់នាពេលកន្លងមកដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងអនុញ្ញាតឲ្យមានការហ្វឹកហាត់ និងប្រមូលផ្តុំឡើងវិញទៅតាមក្រុមនីមួយៗចាប់ពីដើមសប្តាហ៍ក្រោយត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា។

សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់លីគទី២ លីគនារី ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឲ្យមានការប្រកួតឡើងវិញចាប់តាំងពីសប្តាហ៍ក្រោយ៕

មតិយោបល់


អត្ថបទផ្សេងៗ