កីឡាករ​​ក្រុមយុវជនថ្នាលក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបានអាហារូបករណ៍ទៅសិក្សានៅចិន

September 2, 2019 - 3:37 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ​ ធួន​ សុ​ភក្ត្រា​ សមាជិកក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអាហារូបករណ៍១០០ភាគរយសម្រាប់ថ្នាក់ឧត្តមសិក្សាជំនាញ​ពាណិជ្ជកម្ម​អន្តរ​ជាតិ ពីសាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ (AIS​) ដើម្បីបន្តការសិក្សា​នៅ​ប្រទេសចិន​។

សុភក្ត្រា នឹងទៅនៅសាកលវិទ្យាល័យ Beijing Foreign Studies មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន បើទោះបីជាការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬបាក់ឌុប​មិនទាន់​ប្រកាស​លទ្ធផល​ក្តី ខណៈដែលរូបគេក៏មានបំណងចង់ជាប់កីឡាករក្រុមជម្រើសសាលានៅទីនោះផងដែរ។

គួររំលឹកថា សុភក្ត្រា ជាកម្លាំងសំខាន់ម្នាក់ជួយឲ្យក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងពានរង្វាន់ KMH Cup U18 កាលពីដើមឆ្នាំ២០១៩។ គ្រប់គ្នានៃក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏សូមជូនពរឲ្យរូបគេទទួលបានអនាគតភ្លឺស្វាងក្នុងវិថីនៃការសិក្សា និងកីឡាបាល់ទាត់ផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ