សារី ហ្វារីត និងកីឡាការនីក្រុមនារីភ្នំពេញក្រោន ចេញទៅពិនិត្យបញ្ហារបួសនៅវៀតណាមនាថ្ងៃនេះ

January 14, 2020 - 11:36 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ សារី ហ្វារីត របស់ក្រុមយុវជនថ្នាលភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ និងកីឡាការនី ឈឿន លីដា របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានចេញដំណើរទៅពិនិត្យបញ្ហារបួសនាព្រឹកថ្ងៃអង្គារ៍នេះ។

ហ្វារីត បានរងរបួសអំឡុងពេលលេងពានរង្វាន់ KMH Cup U18  កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ និង លីដា ជួបនូវបញ្ហារបួសរយៈពេល១ឆ្នាំមកហើយស្របពេលអ្នកទាំងពីរសុទ្ធតែរបួសសរសៃពួរ (ACL Anterior Cruciate Ligament)៕

គ្រប់គ្នានៃក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជូនពរអោយ ហ្វារីត និងលីដា ចាប់ជាសះស្បើយយ៉ាងឆាប់រហ័ស!

 

មតិយោបល់


អត្ថបទផ្សេងៗ