លោកគ្រូ ស៊ុំ វណ្ណា ត្រូវបានតែងតាំងជានាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

November 17, 2020 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបដល់សាធារណៈជនអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាឲ្យបានជ្រាបថាក្លឹបបានសម្រេចតែងតាំងលោក ស៊ុំ វណ្ណា ដែលជាគ្រូក្រុមធំសព្វថ្ងៃនេះទៅជានាយកបច្ចេកទេសរបស់ក្លឹប ។ លោកគ្រូ ស៊ុំ វណ្ណាបានចំណាយពេលវេលាជិត២រដូវកាលជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងមើលឃើញថាលោកគ្រូក៏ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ធនធានកីឡាកររបស់យើង ដូច្នេះថ្នាក់ដឹកនាំក្លឹបបានធ្វើការសម្រេចតែងតាំងលោកគ្រូជានាយកបច្ចេកទេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍យុវជនថ្នាលទាំងទាំង៣កម្រិត (យុវជនអាយុក្រោម១៥ឆ្នាំ យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម២១ឆ្នាំ) និងក្រុមនារីភ្នំពេញក្រោន ។

សូមបញ្ជាក់ផងដែរថាលោកគ្រូ ស៊ុំ វណ្ណា ជាគ្រូបង្វឹកដែលមានវិញ្ញាបនបត្រ AFC A-License ហើយក្នុងពេលថ្មីៗនេះផងដែរលោកគ្រូទើបតែបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសកម្រិត FIFA ផងដែរ ។ យើងសង្ឃឹមថាលោកគ្រូនឹងធ្វើការយ៉ាងសកម្មជាមួយក្រុមថ្នាលរបស់ក្លឹបភ្នំពេញក្រោន ដើម្បីបណ្តុះបណ្តាលពួកគេឲ្យទទួលបានលទ្ធផលល្អសម្រាប់ក្លឹប និងក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ