កីឡាករយុវជន ៦នាក់ត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមធំត្រៀមសម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

August 6, 2020 - 4:47 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះបញ្ជីបន្ថែមកីឡាករយុវជនចំនួន ៦នាក់ក្នុងចំណោមកីឡាករ ២៥នាក់សម្រាប់ត្រៀមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០។

Image may contain: 1 person, playing a sport and outdoor

សំណាង រិទ្ធី ដែលបានផ្ទេរមកកាន់ក្លឹបនាដើមរដូវកាលត្រូវបានចុះក្នុងបញ្ជី និងបូករួមកីឡាករ៥នាក់ផ្សេងទៀតមកពីក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរួមមាន អ្នកចាំទី គឹម ចាន់វុទ្ធី, ការពារ ទីន រ៉ូហ្សា និង គន្ធ ឧត្តម, បម្រើ ជឹម ណាវីន និង រស់ ដារ៉ាពេជ្រ លេងក្នុងជំហរប្រយុទ្ធ។

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប ក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត នាថ្ងៃទី ១២ ខែសីហា វេលាម៉ោង ៦ល្ងាចនៅលើកីឡដ្ឋាន Smart RSN។ ខណៈជើងទី ២ លេងនៅថ្ងៃទី ២០ ខែសីហា នៅកីឡដ្ឋាន AEU Sport Park ម៉ោង ៣និង៣០នាទីរសៀល៕

 

មតិយោបល់


អត្ថបទផ្សេងៗ